
My dinner this evening
Introduction:
យប់យន់ស្រទន់ ស្រទាប់ចិត្ត មេឃមីងងឹត បិទនេត្រា
តារារាយរះ អាកាសា វាយោវាតា បក់រំភើយ។
ចន្ទជះពន្លឺ ភ្លឹថ្លាថ្លាត់ ពពករសាត់ ផាត់ល្វើយៗ
អង្គុយម្នាក់អែង រែងរហើយ បេះដូងខ្ញុំអើយ អាល័យទេស។
វាយោវាយោក បោក កាយា ងើយមើលចន្ទថ្លា ស្អាតល្អម្លេះ
ពន្លឺស្រទន់ ភ្លឺ ពិសេស ចន្ទអើយហាក់ចេះ យល់ចិន្តា។
បានកើតជាចន្ទសំណាងក្រៃ ខ្ពស់នៅផុតដៃ ផុតពសុធា
តែគង់រនោចចូលមករា ខានបានមូលមា ពេញវង់មុខ។
Body:
-Law of nature
គិតទៅធម្មជាតិបង្កើតលោក អោយស្គាល់ទុក្ខសោកសប្បាយសុខ
អោយមានព្រាត់ប្រាស ជួបមូលមុខ លំបាកស្រណុក ទុក្ខលាយឡំ។
ម្តងមូលម្តងខ្វះ ផ្លាស់មិនទៀង ម្តងថ្ងែម្តងភ្លៀង ម្តងព្យុះធំ
ម្តងសើចសប្បាយ ម្តងស្រែកយំ ម្តងឆ្ងាយឥតជុំ ម្តងកៀកកិត។
ប្រៀបដូចរូបខ្ញុំ ឆ្ងាយកាយា ឃ្លាឃ្លាតគ្រួសារ មិត្តស្នេហ៏ស្និទ្ធ
ឃ្លាតស្រុកប្រទេស ញាតិឆ្ងាយជិត រស់ក្នុងជីវិត ចិត្តបញ្ញវន្ត។
-Sentimental to far:
អង្គុយម្នាក់អែង កណ្តែងចិត្ត អាល័យរលឺក នឺកបែបន់
អោយបានទៅលេងស្រុកទាន់ហន់ អាលធូរស្បើយគ្រាន់ ទាន់ចិត្តគិត។
ឧិទឺកសន្សើម ផ្សើមបេះដូង អណ្តែតអណ្តូងអណ្តកចិត្ត
ធ្លាក់ធ្លាព្រិចៗ រិចរឺងរឺត បណ្តាលគំនិតគិតវែងឆ្ងាយ។
-School
ស្រណោះអាសោកស្រណោកគ្រា អាល័យវេលា ធ្លាប់សប្បាយ
ជាមួយបងប្អូន មិត្តទាំងឡាយ យំសើចក្អាកក្អាយ កាយកៀកកិត។
ស្រណោះគ្រាទៅបាត់ដំបង ដើម្បីប្រលង ខាងគណិត
ទទួលជ័យជោគ ជាប់ឈ្នះពិត គេស្ងើចគំនិត រឺតរាប់អាន។
-Food:
យប់កានតែស្ងាត់ បាត់សំលេង នឺកគ្រាក្មាំងក្មេង លេងពួនប្រាណ
ស្រាប់ពោះកូរគ្រូកនឺកបើបាន ម្ហូបខ្មែរមួយចាន មកភ្លក្សមក។
នឺកដល់ការី នំបញ្ចុក ប្រហើរអាម៉ុក ប្រហុកផ្អក
នឺកម្ជូរស្លឺកម្កាក់ ស្រូបបាយកក ត្រីងៀតសាច់ក្រក ក្រហមឆ្អៅ។
ប្រហិតត្រីចៀន ក្រលៀនជ្រូកឆា ម្ជូរស្នឹងត្រីប្រា ឆាមាន់ក្តៅ
មាន់ដុត ត្រីឆ្តោរបណ្តោម្សៅ កកូរបង់ខ្ចៅ កេសចៀនចួន។
ក្រោកឈរអោយដៃ ស្រមៃសើច នឹកអស់សំនើច អាសូរខ្លួន
មិនដឹងពេលណា បានភ្លក្សភ្លួន ម្ជូរគ្រឿង ម្ជូរយួនដូចកាលគ្រា។
-Leaving:
ស្រងេះស្រង៉ោច ខ្លោចដួងចៃ អារម្មណ៏ស្រមៃ ថៃ្ងជួបជា
ថ្ងៃដើរសប្បាយ ដូចលីលា ច្រៀងចំអកគ្នា ឥតមានទុក្ខ។
១សែនអាល័យថ្ងៃបែកគ្នា អ្នកម្តាយសែ្រកលា កូនបានសុខ
វិចអាវខ្ចប់ខោបាយចំណុក ទ្រូងដូចគេបុក ចុកអួលណែន។
យន្តហោះយន្តហើរ ដើរលើមេឃ ហោះលឿនដូចផ្លេក ផ្លុងផុតផែន
ទំលុះពពកពត់បត់បែន រហូតដល់ដែន សិង្ហបុរី។
(សូមអានថា សឹងបូរៃ)
The End:
ណ្ហើយល្មមឈប់គិត ដ្បិតចំបែង អារម្មណ៏បែកផ្សែង រែងពើតផ្សា
រវើ រវាយ ធ្លាយដល់ណា នាំឈឺកេសា ផ្សាដួងចៃ។
គង់បានវិលវិញជួបខេមរា ជួបជុំគ្រួសារ អ្នកម្តាយថៃ្ល
មិត្តភក្តិទាំងឡាយ ញាតិប្រុសស្រី ដូចចន្ទជាថ្មី ពេញភក្រ្តត្រា។
គិតខ្លួនបញ្ញវន្ត ត្រូវឃ្មាតខ្មី ពុះពារ លកលៃ ប្រឹងសិក្សា
ក្រេបយកចំនេះអោយភ្លឺថ្លា ត្រលប់កាលណាកសាងជាតិ។